ក្រសាល - Krosal បច្ចុប្បន្នគឺជាហាងកាហ្វេ និង Lounge មួយកន្លែងដែលកំពុងលាក់ខ្លួននៅផ្លូវលំតូចមួយ ដែលបង្កើត និងតុបតែងដោយស្ថាបត្យករកូនខ្មែរបានយ៉ាងរស់រវើក និងស៊ីវិល័យ។ វាមានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីវត្តភ្នំ ធ្វើដំណើរប្រហែលជាង១០នាទី។

ការជ្រើសរើសយកផ្លូវលំសម្រាប់ហាងកាហ្វេនេះ គឺក្នុងគោលដៅដើម្បីនាំអារម្មណ៍របស់អតិថិជនគេចចេញពីសម្លេងអ៊ូអរ សម្លេងរំខានរបស់ទីក្រុង និងមកទទួលយកអារម្មណ៍ស្ងប់ស្ងាត់សម្រាប់សម្រាកលំហែកាយ និងបំពេញការងារបានយ៉ាងល្អឥតខ្ចោះ។ ក្នុងនោះផងដែរ ការតុបតែងត្រូវបានរៀបចំ និងលំអដោយសំភារៈក្នុងស្រុក ជាមួយនឹងដើមរុក្ខជាតិពណ៌បៃតង ដើម្បីបង្កើនបរិយាកាសក្នុងហាងបែបធម្មជាតិ។

ហាងកាហ្វេមួយនេះ ក៏បាននាំយកនូវកាហ្វេ ភេសជ្ជៈត្រជាក់ៗ និងអាហារឆ្ងាញ់ៗបែបអឺរ៉ុបៗ ក៏ដូចជាម្ហូបកម្ម៉ង់យ៉ាងសំបូរបែប។  គ្រាប់កាហ្វេត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ដោយសារភេសជ្ជៈប្រចាំហាងផ្ទាល់តែម្តង គឺជាកាហ្វេទឹកដោះគោក្រសាលនេះឯង។ 

បន្ទាប់ពីម៉ោង ៦ល្ងាចទៅ ក្រសាល - Krosalប្រែខ្លួនទៅជា Lounge មួយដែលអ្នកអាចកម៉្មង់ភេសជ្ជៈ ស្រាក្រឡុក និងស្រាបៀរផ្សេងៗញ៉ាំបានរហូតដល់ម៉ោង១១យប់ផងដែរ។ 

ក្រសាល - Krosalនេះ ស្ថិតនៅផ្លូវ២៣៧ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត