កាហ្វេស្វាង និងហាងសៀវភៅ​ - Swarng Café and Bookstore

កាហ្វេស្វាង និងហាងសៀវភៅ​ - Swarng Café and Bookstore គឺជាហាងកាហ្វេមួយដែលកំពុងមានប្រជាប្រិយភាព ជាមួយនឹងការតុបតែងគួរជាទីទាក់ទាញ ក្នុងទិដ្ឋភាពគ្របដណ្តប់ដោយសៀវភៅ។​ នៅទីនេះ មានចម្ងាយប្រមាណ២គីឡូម៉ែត្រពីវត្តភ្នំ ធ្វើដំណើរប្រហែល៥នាទី។

លោកអ្នកមិនត្រឹមតែបានទទួលទានភេសជ្ជៈ អាហារឆ្ងាញ់ៗក្នុងតម្លៃសមរម្យនោះទេ សៀវភៅនឹងបង្កើនបរិយាកាសស្រស់ស្រាយ បង្កើតពេលវេលាដ៏មានក្តីសុខសម្រាប់លោកអ្នក។ មួយវិញទៀត លោកអ្នកក៏អាចជាវសៀវភៅជាច្រើនប្រភេទ ទាំងប្រលោមលោក និងការអប់រំផ្សេងៗដែលមានដាក់លក់ផងដែរ។ នៅទីនេះ បើកជា​រៀងរាល់ថ្ងៃ ​ម៉ោង​ធ្វើការ​ចាប់​​ពី​ម៉ោង​៧​ព្រឹក ​រហូតដល់​ម៉ោង​៨​យប់​។

កាហ្វេស្វាង និងហាងសៀវភៅ​ - Swarng Café and Bookstoreនេះ​ ស្ថិតនៅអគារ​លេខ​ ​E​0​Z​-13 ​វិថី​ព្រះ​យុគន្ធរ​ (​ផ្លូវ​លេខ​១​៩​) ​សង្កាត់​ជ័យជំនះ​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។

 


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត