កាឡាអូ សណ្ឋាគារ កែប - CALAO Kep Residence Hotel

កាឡាអូ សណ្ឋាគារ កែប - CALAO Kep Residence Hotel គឺជាកន្លែងស្នាក់នៅដែលមានផាសុខភាព និងសុវត្ថិភាព។ វាមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងកែប ធ្វើដំណើរប្រហែល២០នាទី។

នៅទីនេះ​ មានបន្ទប់គ្រែមួយ គ្រែពីរ​ និងបន្ទប់គ្រួសារជាមួយទេសភាពសមុទ្រដ៏ស្រស់ស្រាយ ដោយមានបើកជួលបម្រើបន្ទប់សម្រាប់ការស្នាក់នៅជាថ្ងៃ សប្តាហ៍ និងខែ។ ក្នុងនេះផងដែរ សណ្ឋាគារនេះមាន​ ២១ បន្ទប់ និងមានបន្ទប់អាផាតមិនផងដែរ ទំហំបន្ទប់ចាប់ពី ៤៥ ទៅ ១៨០ ម៉ែត្រការ៉េ។ 

ក្រៅពីកន្លែងស្នាក់នៅ​ ក៏មានសេវាកម្មដូចជា៖

  • អាងហែលទឹក
  • អាហារ
  • ភេសជ្ជៈ ស្រា ស្រាក្រឡុក
  • ភោជនីយដ្ឋាន
  • បារ
  • សាលប្រជុំសំរាប់ជួលជាម៉ោង និងថ្ងៃដែលអាចដាក់ចំនួនមនុស្សបានចាប់ពី ២០ ទៅ ១០០ នាក់
  • កន្លែងរៀបចំកម្មវិធី ជប់លៀង

កាឡាអូ សណ្ឋាគារ កែប - CALAO Kep Residence Hotelនេះ ស្ថិតនៅផ្លូវលេខ៣៣អា ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។ ស្ថិតនៅក្បែរសាលាខេត្តកែប និងទល់មុខរូបចម្លាក់ក្តាម។


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត