សហគមន៍នេសាទត្រពាំងសង្កែ

សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងកំសាន្ត​មួយកន្លែងដែលអភិរក្ស ហ៊ុមព័ទ្ធដោយព្រៃកោងកាង ​ចម្ងាយ​ប្រមាណ ១២ គីឡូម៉ែត្រ​ពីខេត្ត​កំពត ​ ប្រមាណ ២០-២៥នាទី។

នៅ​ទីនោះ ភ្ញៀវ​ទេសចរអាច៖

  • ដាំកូនកោងកាងអនុស្សាវរីយ៌នៅក្នុងសហគមន៍
  • អានសៀវភៅក្នុងបណ្ណាល័យ
  • ជិះទូកមើលព្រៃកោងកាងនៅជាប់មាត់សមុទ្រ (ប្រមាណ ១៥នាទី)
  • ទទួលទានអាហារនៅកញ្ចុះមាត់សមុទ្រ
  • ស្នាក់នៅក្នុងសហគមន៍

បន្ទប់ស្នាក់ ១បន្ទប់មានតម្លៃ ១០ដុល្លារ និង ១២ដុល្លារ​ក្នុងមួយយប់។ ចំណតឡាន ១គ្រឿង=៣,០០០រៀល ចំណតម៉ូតូ ១គ្រឿង=១,០០០រៀល ការជិះទូកមើលកោងកាងជាប់មាត់សមុទ្រ ទូក១=៦០,០០០រៀល ដែលអាចជិះបាន ១២នាក់។

សហគមន៍នេសាទត្រពាំងសង្កែនេះ​ ​ស្ថិតនៅ​ក្នុង​ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត