ផ្ទះសំណាក់ កែបអរុណរះ - Arun Rass Guesthouse

ផ្ទះសំណាក់ កែបអរុណរះ គឺជាកន្លែងសម្រាកប្រកបដោយផាសុកភាព និងតម្លៃសមរម្យដែលមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងកែប ប្រមាណ ១៥នាទី។

នៅទីនេះមានបន្ទប់ដេកធំទូលាយ គ្រែមួយ គ្រែពីរសម្រាប់មនុស្ស២នាក់ អាចមើលឃើញទេសភាពភ្នំ និង សមុទ្រ។ ថ្ងៃធម្មតា តម្លៃចាប់ពី ១៤ដុល្លារ ដល់ ១៦ដុល្លារសម្រាប់កង្ហារ និង ១៨ដុល្លារ ដល់ ២៥ដុល្លារសម្រាប់ម៉ាស៊ីនត្រជាក់។

ក្រៅពីកន្លែងសម្រាក​ សេវាកម្មផ្សេងៗមានដូចជា៖

  • អាងហែលទឹក
  • អាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច
  • ភេសជ្ជៈ ស្រា ស្រាបៀរ
  • ទីកន្លែងរៀបចំកម្មវិធីជប់លៀង និងកម្មវិធីផ្សេងៗ

ផ្ទះសំណាក់ កែបអរុណរះនេះ ស្ថិតនៅផ្លូវជាតិលេខ ៣៣អា ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

Previous post

Next post

You might also like!