ឡឺផ្លំបូយ៉ង់ប៊ូទីករីសត & ស្ប៉ា គឺជារីសតទំនើបបែបធម្មជាតិ ដែលមានចម្ងាយប្រមាណ ១១គីឡូម៉ែត្រពីក្រុងកែប ប្រមាណ ១៥នាទី។
នៅទីនេះ មានបន្ទប់គេងជាច្រើនជម្រើស៖
- បន្ទប់គ្រែធំមួយ សម្រាប់គ្នាពីរនាក់
- បន្ទប់គ្រួសារ មានគ្រែធំពីរ និងគ្រែតូចមួយ សម្រាប់គ្នាបួន - ប្រាំនាក់
- បន្ទប់គ្រួសារ មានគ្រែធំពីរ និងគ្រែថ្នាក់មួយ សម្រាប់គ្នាបួន - ប្រាំមួយនាក់
- បន្ទប់គ្រួសារVIP មានគ្រែធំមួយ និងគ្រែថ្នាក់មួយ សម្រាប់គ្នាពីរ - បួននាក់
តម្លៃបន្ទប់គឺចាប់ពី ៧៥ដុល្លារឡើងទៅ។ តម្លៃនេះ រួមបញ្ចូលនូវអាហារពេលព្រឹកសម្រាប់គ្នា ២នាក់ ឬច្រើននាក់ទៅតាមប្រភេទបន្ទប់ស្នាក់នៅ។
ក្រៅពីសេវាកម្មការស្នាក់នៅ ក៏មានដូចជា៖
- អាងហែលទឹក
- ភោជនីយដ្ឋានដែលមានម្ហូបអាហារជាច្រើនមុខ
- ភេសជ្ជៈ ស្រា ស្រាបៀរ
- បន្ទប់ប្រជុំ
- កន្លែងលក់វត្ថុអនុស្សាវរីយ៍
- កន្លែងហាត់ប្រាណ
- កន្លែងស្ប៉ា
- កន្លែងម៉ាស្សា
- បារ
- ជួលកង់កម្សាន្ត
ឡឺផ្លំបូយ៉ង់ប៊ូទីករីសត & ស្ប៉ានេះ ស្ថិតនៅផ្លូវជាតិលេខ ៣៣អា ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។