Bamboo Bungalow គឺជាកន្លែងស្នាក់នៅបែបបឹងកាឡូមួយដែលមានទេសភាពធម្មជាតិ ជាប់មាត់ព្រែកទឹកឈូ មានចម្ងាយប្រមាណ ២.៣គីឡូម៉ែត្រ ពីរង្វង់មូលធូរេននៃទីរួ​មខេត្តកំពត ប្រមាណ ៨-១០នាទី។

Bamboo Bungalow មាន ៤ ជម្រើសសម្រាប់ការស្នាក់នៅ៖ 

  • River View (បន្ទប់គេង ទេសភាពជាប់មាត់ទឹក)៖ បន្ទប់គ្រែមួយ តម្លៃ ៣៥ដុល្លារ សម្រាប់មនុស្ស ២នាក់
  • Garden View  (បន្ទប់គេង ទេសភាពសួនច្បារ)
    • បន្ទប់គ្រែមួយ តម្លៃ ២៨ដុល្លារ
    • បន្ទប់គ្រែពីរ តម្លៃ ៣០ដុល្លារ
    • បន្ទប់គ្រែមួយ តម្លៃ ២០ដុល្លារ (កង្ហារ)

ក្រៅពីការស្នាក់នៅ Bamboo Bungalow ភ្ញៀវទេសចរអាចកំសាន្តអារម្មណ៍ពោរពេញទៅដោយ ភាពរ៉ូម៉ែនទិច ស្រស់ស្រាយ ស្ងប់ស្ងាត់ ជាមួយនឹង៖

  • ការស្ទួចត្រីលេង
  • ជិះទូកមេីលថ្ងៃលិច និងអំពិលអំពេកតាមដងទន្លេ
  • ជួលកាយ៉ាក់
  • ទទួលទានអាហារ​ពេលល្ងាចបែប BBQ ជាមួយអាហារសមុទ្រស្រស់ៗ និងអាហារផ្សេងៗទៀត រួមទាំងម្ហូបខ្មែរ​ និងបរទេស

បន្ថែមពីលើនេះ ភ្ញៀវទេសចរក៏អាចរកម៉ូតូជួលសម្រាប់ការដើរលេងកំសាន្តរបស់លោកអ្នកផងដែរ។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត