ផ្ទះផ្កា Begonia បាត់ដំបង - Begonia Flower House គឺកន្លែងកម្សាន្តថ្មីស្រឡាងមួយកន្លែង កំពុងមានការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងខ្លាំងត្រឹមរយៈពេលដ៏ខ្លី។ ការតុបតែងផ្កាចម្រុះដ៏ទាក់ទាញមួយនេះ មានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រពីក្រុងបាត់ដំបង ប្រមាណ៣០នាទី។
នៅទីតាំងនៃផ្ទះផ្កា មានទីធ្លាដីធ្លីធំទូលាយ មានដាំដើមផ្កាស្រស់ស្អាតពូជប្លែកៗជាច្រើនចម្រុះគ្នាយ៉ាងប្រណីត មានទាំងសួន មានទាំងតម្រៀបថូកាច់ជារាងស្រស់ស្អាត។ មើលទៅដឹងតែប្លែកភ្នែកតែម្តង ពិតជាពិសេសណាស់សម្រាប់អ្នកដែលចូលចិត្តថតរូប និងគូសេ្នហ៍។
អ្វីដែលលោកអ្នក មិនអាចបំភ្លេចបានទៀតនោះ គឺការរៀបចំដែលមានរូបរាង និងសោភណ្ឌភាពមិនចាញ់នឹងបរទេសឡើយ។
ផ្ទះផ្កា Begonia បាត់ដំបង - Begonia Flower Houseនេះ ស្ថិតនៅផ្លូវលេខ១៥៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្បែរចំការទំពាំងបាយជូរតាមផ្លូវទៅបាណន់។