បុរីរម្យថ្មដា រីសត - BoreiRum ThmorDa resort ជាកន្លែងលំហែកាយដែលមានបន្ទប់ស្នាក់ជាប់ជើងភ្នំ ទេសភាពស្រស់ស្អាតបែបធម្មជាតិហ៊ុំព័ទ្ធដោយភ្នំ មើលថ្ងៃលិចតាមជើងភ្នំដ៏ស្រស់ស្អាត ខ្យល់ជំនោរត្រជាក់ទាំងថ្ងៃនិងពេលយប់។ វាមានចម្ងាយប្រមាណ១១គីឡូម៉ែត្រពីក្រុងកំពត ធ្វើដំណើរប្រហែល២០នាទី។
នៅទីនេះ មានបន្ទប់គ្រែមួយ គ្រែពីរ និងគ្រែបីទៅតាមតម្រូវការ។ រឹតតែពិសេស គេងតង់ដើម្បីទទួលបានបទពិសោធន៍ថ្មី។
ក្រៅពីនេះ ក៏មានសេវាកម្មដូចជា៖
- អាងហែលទឹក
- អាហារ
- ភេសជ្ជៈ ស្រា ស្រាក្រឡុក
- ភោជនីយដ្ឋាន
- មីនីម៉ាត
- អាំងសាច់
- គយគន់ថ្ងៃលិច
បុរីរម្យថ្មដា រីសត - BoreiRum ThmorDa resortនេះ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
ពត៌មានទំនាក់ទំនង៖