ឧទ្យានបោះតង់ - CampingPark គឺជាឧទ្យានបោះតង់នៅលើកំពូលភ្នំឧទ្យានជាតិគីរីរម្យ។ វាមានចម្ងាយប្រមាណ ១២៦គីឡូម៉ត្រពីវត្តភ្នំ ធ្វើដំណើរប្រហែលជាង២ម៉ោង។
សាកល្បងបទពិសោធន៍ក្នុងការបោះតង់ស្នាក់នៅឧទ្យានបោះតង់ដំបូងគេលើកំពូលភ្នំគីរីរម្យ ជាមួយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ ក្នុងនោះផងដែរ លោកអ្នកពុំចាំបាច់មានការបារម្ភចំពោះផ្លូវធ្វើដំណើរសូម្បីតែរថយន្តខ្នាតតូចក៏អាចឡើងបានយ៉ាងងាយស្រួល។
លោកអ្នកអាចយកតង់ ឬជួលតង់ក្នុងការស្នាក់នៅបានយ៉ាងងាយស្រួល។ នៅទីនេះ ក៏បង្កើនភាពងាយស្រួលដល់លោកអ្នកដូចជា៖
- មានបន្ទប់ទឹកក្ដៅ/ត្រជាក់ និងបង្គន់អនាម័យ២៤ម៉ោង
- កន្លែងសាកថ្ម
- wifiមានល្បឿនលឿនភ្ជាប់ដោយសេរី
- ភោជនីយដ្ឋានមានលក់អាហារបីពេល
- មីនីម៉ាត
- ប្រគុំតន្រ្តី
- សាច់អាំងគោឡើងភ្នំ និងអាហារសម្រន់ជាច្រើនមុខទៀត
- កាហ្វេសុភមង្គល
លើសពីនេះទៅទៀត លោកអ្នកនឹងមានភាពស្រស់ស្រាយជាមួយនឹងថ្ងៃលិច និងការចុះអ័ព្ទទៀតផង។
ឧទ្យានបោះតង់ - CampingPark នេះស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពត៌មានទំនាក់ទំនង៖