ភូមិគ្រឹះ ជ័យមានលាភ - Chey Mean Leap Villa

ខ្យល់អាកាស បរិសុទ្ធបែបធម្មជាតិ ជាមួយទេសភាពដ៏ស្រស់ត្រកាល នៃភូមិគ្រឹះ ជ័យមានលាភ មានចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីរង្វង់មូលធូរេន ប្រមាណ ៥​-១០នាទី។

នៅទីនេះ មានវីឡាចំនួន ១៥ និង អាគារកម្ពស់បីជាន់ចំនួន១។ វីឡាមានជាច្រើនជម្រើសដូចជា បន្ទប់គ្រែមួយ វីឡាបន្ទប់ពីរ វីឡាបន្ទប់៣ វីឡាបន្ទប់៤។ ចំណែកឯ អគារមានបន្ទប់គ្រែមួយ និងគ្រែពីរផងដែរ។​ (តម្លៃចាប់ពី៣៥ដុល្លារឡើងទៅ)

ក្នុងបន្ទប់នីមួយៗរួមមាន ៖

  • ម៉ាស៊ីនត្រជាក់
  • ទូរទឹកកក
  • ទូរទស្សន៍
  • កង្ហា
  • ទូខោអាវ 
  • បន្ទប់ទឹក
  • ទឹកក្ដៅ ទឹកត្រជាក់
  • សម្ភារៈបន្ទប់ទឹក

ក្រៅពីសេវាកម្មនៃការស្នាក់នៅ ក៏មានដូចជា៖

  • សាលប្រជុំចំនួន ១ 
  • អាងហែលទឹក ធំទូលាយ (សម្រាប់ក្មេង និងមនុស្សពេញវ័យ)
  • អាហារដ្ឋាន ដែលមានម្ហូបបែបខ្មែរ និង អឺរ៉ុប

អ្វីដែលរឹតតែពិសេសសម្រាប់ភ្ញៀវទេសចរ លោកអ្នកអាចអាំងសាច់ ជួបជុំមិត្តភក្តិ និងគ្រួសារដោយសេរីនៅខាងមុខបន្ទប់ ឬវីឡារបស់ខ្លួន។

ភូមិគ្រឹះ ជ័យមានលាភនេះ ស្ថិតនៅក្នុងភូមិព្រៃត្នោតឃំុកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត