ឆ្នេរឋានសួគ៌ - Chne Than Sour គឺជារមណីយដ្ឋានមួយកន្លែងដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ខ្យល់ធម្មជាតិ និងភាពស្ងប់ស្ងាត់។ បើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង៧ព្រឹក ដល់៨យប់។ វាចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងកំពត ធ្វើដំណើរចំណាយពេលប្រហែល ១៧នាទី។
នៅទីនេះ មានបម្រើសេវាកម្មដូចជា៖
- កញ្ចុះលំហែកាយធំទូលាយ គយគន់ទេសភាពនៅតាមដងព្រែក
- ម្ហូបអាហារបែបខ្មែរដ៏ឆ្ងាញ់ពិសា និងគ្រឿងសមុទ្រស្រស់ៗ សម្រាប់អាហារថ្ងៃត្រង់ និងល្ងាច
- ជិះក្តាររំអិល
- ជិះទូកអូប័រ កំសាន្តតាមដងព្រែកកំពត (៦០ដុល្លារ/ម៉ោង ៤៥ដុល្លារ/៣០នាទី និង១០ដុល្លារ/១០នាទី)
- ជិះកាយ៉ាក តម្លៃ៥ដុល្លារ/ម៉ោង ជិះបានគ្នាពីរនាក់
- ជិះត្រាក់ទ័រទឹក តម្លៃ៥ដុល្លារ/ម៉ោង
អាងហែលទឹកកុមារដែលបំពាក់ដោយក្តាររំអិលនៅតាមមាត់អាង សម្រាប់ក្មេងចាប់ពី១ខួបកន្លះដល់១២ឆ្នាំ តម្លៃសំបុត្រត្រឹមតែ៧,០០០រៀលប៉ុណ្ណោះ។
ក្រៅពីនេះ ក៏មានតង់សម្រាប់ស្នាក់នៅផងដែរ។ ឆ្នេរឋានសួគ៌ មានតង់បីខ្នាតគឺ៖
- ខ្នាតតូច សម្រាប់គ្នា២នាក់ តម្លៃ ៧ដុល្លារ
- ខ្នាតកណ្តាល សម្រាប់គ្នា៣-៤នាក់ តម្លៃ ១០ដុល្លារ
- ខ្នាតធំ សម្រាប់គ្នា ៤-៥នាក់ តម្លៃ ១៥ដុល្លារ
លោកអ្នក ក៏អាចជួលកន្លែងសម្រាប់បោះតង់ខ្លួនឯង ក្នុងតម្លៃ៣ដុល្លារក្នុងម្នាក់។
ឆ្នេរឋានសួគ៌ - Chne Than Sourនេះ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
ពត៌មានទំនាក់ទំនង៖