សាលាដូង គីរីរម្យ - Coconut School Kirirom

សាលាដូង គីរីរម្យ - Coconut School Kirirom គឺជាសាលាដែលមានទីតាំងនៅលើកំពូលភ្នំគីរីរម្យនៃខេត្តកំពង់ស្ពឺ សាងសង់ឡើងពីសំរាម និងបានជួយកុមារជាច្រើននាក់ ដែលជាសិស្សក្រីក្រ ដោយផ្តល់ការសិក្សាឥតគិតថ្លៃទៅលើភាសាអង់គ្លេស និងថ្នាក់កំព្យូទ័រកម្រិតដំបូង។ វាមានចម្ងាយប្រមាណ៩១គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺ ធ្វើដំណើរប្រហែលជាង២ម៉ោង។

វាមិនត្រឹមជាកន្លែងដែលផ្តល់ចំណេះដឹងនោះទេ​ ក៏ផ្តល់ជាជម្រកដល់កុមារទាំងនោះផងដែរ។ ក្នុងការទ្រទ្រង់សាលាមួយនេះ នៅទីនេះ ក៏មានដូចជា៖

  • បណ្ណាល័យ
  • កាហ្វេសំរាម
  • កន្លែងលេងកម្សាន្តរបស់ក្មេងៗ
  • កន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរ
  • រោងបន្លែ

សាលាដូង គីរីរម្យ - Coconut School Kiriromនេះ​ ស្ថិតនៅកំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត