កោះដំបូង កំពត - Damboung Kampot​​ គឺជារមណីយដ្ឋានថ្មីស្រឡាងមួយកន្លែង ដែលមានទេសភាពជាប់នឹងដងព្រែកកំពត ហើយកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ វាមានចម្ងាយត្រឹមប្រមាណ៩គីឡូម៉ែត្រពីក្រុងកំពត ធ្វើដំណើរប្រហែល២០នាទី។

នៅទីនេះ មានខ្យល់អាកាសបរិសុទ្ធ បរិយាកាសត្រជាក់ភ្នែក​ ដែលអាចអោយលោកអ្នកស្នាក់នៅតង់បានយ៉ាងស្រស់ស្រាយ។

ក្រៅពីការស្នាក់នៅ លោកអ្នកក៏អាច៖

  • គយគន់ទេសភាពនៃភ្នំបូកគោ​
  • ផ្តិតរូបលេងកម្សាន្ត
  • ជិះកាយ៉ាក
  • អាំងសាច់
  • រៀបចំកម្មវិធី

កោះដំបូង កំពត - Damboung Kampotនេះ ស្ថិតនៅភូមិបឹងតាព្រៀម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

 


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត