ហ្វាយ រ៉ូស សៀមរាប - Five Rose Siem Reap Hostel គឺជាកន្លែងស្នាក់នៅដែលមានចម្ងាយប្រមាណ១.២គីឡូម៉ែត្រពីក្រុងសៀមរាប ប្រមាណ១៥នាទី។
នៅទីនេះ មានបន្ទប់គ្រែមួយ គ្រែពីរ និងគ្រែថ្នាក់ដែលអាចស្នាក់នៅក្នុងមួយយប់ចំនួន២នាក់ ៣នាក់ ៤នាក់ និង៦នាក់ អាស្រ័យលេីប្រភេទនៃបន្ទប់នីមួយៗ។ គ្រប់បន្ទប់នីមួយៗ គឺបំពាក់ទៅដោយម៉ាស៊ីនត្រជាក់។
ក្រៅពីការស្នាក់នៅ លោកអ្នកក៏អាចរកបានដូចជា៖
- ការប្រើប្រាស់អាងហែលទឹកដោយមិនគិតថ្លៃ
- អាហារពេលព្រឹកជាលក្ខណះ អឺរ៉ុប និងខ្មែរ
- ភេសជ្ជៈ ស្រា ស្រាបៀរ ស្រាក្រឡុក
- បារ
- កន្លែងម៉ាស្សា
- កន្លែងស្ប៉ា
ហ្វាយ រ៉ូស សៀមរាប - Five Rose Siem Reap Hostelនេះ ស្ថិតនៅផ្ទះលេខ០៥៦៦ ផ្លូវលេខ២០ ក្រុម២ ភូមិបន្ទាយចាស់ សង្កាត់ស្លាក្រម ក្រុងសៀមរាប ខេត្តសៀមរាប។