សណ្ឋាគារ ហ្គែលេកស៊ីស្តារ និង ស្ប៉ា - Galaxy Star Hotel & Spa

សណ្ឋាគារ ហ្គែលេកស៊ីស្តារ និង ស្ប៉ា គឺជាកន្លែងស្នាក់នៅប្រកបដោយផាសុកភាព ជាមួយនឹងតម្លៃសមរម្យ មានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីវត្តភ្នំ ប្រមាណ៧នាទី។

នៅទីនេះ​ មានបន្ទប់ដូចខាងក្រោម៖

  • បន្ទប់គ្រែមួយ តម្លៃ ១៥ដុល្លារ
  • បន្ទប់គ្រែពីរ តម្លៃ​ ១៧ដុល្លារ
  • បន្ទប់គ្រែបី តម្លៃ ២០ដុល្លារ

ក្រៅពីសេវាកម្មការស្នាក់នៅ មានដូចជាស្ទីម សូណា និង ម៉ាស្សា។

សេវាកម្មម៉ាស្សា

  • ម៉ាស្សាជាមួយអ្នកជំនាញ សុទ្ធសឹងតែមានបទពិសោធន៍
  • បន្ទប់ម៉ាស្សាមានម៉ាស៊ីនត្រជាក់ និងផ្តល់ជូនអុីនធើណេតដោយឥតគិតថ្លៃ
  • មានបន្ទប់ទឹកនៅខាងក្នុង (ទឹកក្តៅ ត្រជាក់)
  • បន្ទប់ផ្ទាល់ខ្លួន មានភាពស្ងប់ស្ងាត់
  • ម៉ាស្សាថៃ ខ្លួន បាតជើង តម្លៃត្រឹមតែ ៧ដុល្លារប៉ុណ្ណោះ
  • ម៉ាស្សាប្រេងធម្មតា តំលៃ ៨ដុល្លារ
  • ម៉ាស្សាប្រេងក្រអូប បន្ធូរភាពតានតឹង ធ្វើស្បែកទន់ ពិសេសសម្រួលចលនាឈាមរន្ធបានល្អ តម្លៃ ១០ដុល្លារ
  • រាល់ការម៉ាស្សា នឹងមានផ្តល់ជូនស្ទីម សូណា និងភេសជ្ជៈ

សេវាកម្ម ស្ទីម

  • ស្ទីម សូណា ត្រាំជាមួយនឹងទឹកក្តៅ ត្រជាក់ ដើម្បីសុខភាពបញ្ចេញជាតិពុល សម្រួលចលនាឈាម កាត់បន្ថយភាពតានតឹង តម្លៃ ៤ដុល្លារ

សណ្ឋាគារ ហ្គែលេកស៊ីស្តារ និង ស្ប៉ានេះ ស្ថិតនៅផ្ទះលេខ៥៨ ផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ភ្នំពេញ។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត