សណ្ឋាគារ គ្លររៀអង្គរ គឺជាកន្លែងស្នាក់នៅដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីក្រុងសៀមរាប ប្រមាណ១០នាទី។
នៅទីនេះ មានបន្ទប់ស្នាក់នៅគ្រែមួយ គ្រែពីរ និងបន្ទប់សម្រាប់គ្រួសារ។ លោកអ្នកក៏អាចថែមគ្រែ ក្នុងតម្លៃ១៥ដុល្លារសម្រាប់ម្នាក់។
បន្ទប់នីមួយៗមានរួមបញ្ចូលទាំងអាហារពេលព្រឹកសម្រាប់គ្នា២នាក់។ ក្នុងនោះ ការថែមគ្រែក៏មានផ្តល់ជូនអាហារពេលព្រឹកផងដែរ។ អាហារពេលព្រឹកមានចាប់ពីម៉ោង ៦ព្រឹក រហូតដល់ ១០ព្រឹក។
ក្រៅពីការស្នាក់នៅ មានដូចជា៖
- អាងហែលទឹក
- អាហារឆ្ងាញ់ៗជាច្រើនមុខទាំងអាហារបែបអាសុី និងអុឺរ៉ុប
- ភេសជ្ជៈ ស្រា ស្រាបៀរ ស្រាក្រឡុក
- ម៉ាស្សា
- បោកគក់
- ជួលម៉ូតូ ឡាន
សណ្ឋាគារ គ្លររៀអង្គរនេះ ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លាក្រាម ក្រុងសៀមរាប។