សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក

សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីក្រុងសៀមរាប ប្រមាណ ១ម៉ោង។

ភ្ញៀវទេសចរ ជិះទូក កាណូត ទស្សនាកំសាន្ត និងផ្តិតយកទេសភាពគួរជាទីគយគន់នៃសម្រស់ធម្មជាតិព្រៃលិចទឹក និងទន្លេសាប ដ៏ធំល្វឹងល្វើយ។ លើសពីនេះ លោកអ្នកនឹងទទួលបានការយល់ដឹងពីការរស់នៅ នៅក្នុងសហគមន៍កំពង់ភ្លុកបានផងដែរ។

សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុកនេះ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត