ភ្នំកំពង់ត្រាច

ភ្នំកំពង់ត្រាច ជាភ្នំធម្មជាតិមួយដែលមានបរិមាត្រប្រមាណប្រហែល ៤ គីឡូម៉ែត្រ និង កម្ពស់ពី ១៥០ ទៅ ២០០ ម៉ែត្រ។ បច្ចុប្បន្នប្រែក្លាយជារមណីយដ្ឋានទេសចរដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១ មានចម្ងាយប្រមាណ ៤៣ គីឡូម៉ែត្រ ពីខេត្តកំពត ប្រមាណជាង ១ម៉ោង។ 

រមណីយដ្ឋាននេះ សំបូរទៅដោយថ្មភ្នំ មានរូងភ្នំនិង មានល្អាងតូចធំជាច្រើន។ នៅទីនោះ មានល្អាងមួយ មានជម្រៅ ប្រមាណ៣០ម៉្រែត ពន្លេចដោយពន្លឺពណ៌ ៧ផ្សេងៗគ្នា។ ជាពិសេសភ្នំកំពង់ត្រាច ក៏ជាតំបន់ ដ៏ទាក់ទាញផងដែរ សំរាប់ភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ។ ភ្ញៀវទេសចរណ៍ ចូលចិត្ត មកកំសាន្តនៅតំបន់នេះ ដោយរីករាយជាមួយនឹងបរិយាកាស ដ៏បរិសុទ្ធ ទេសភាពដ៏ស្រស់ត្រកាល ឡើងភ្នំ និង គយគន់ទេសភាព ដ៏ស្រស់បំព្រង ហាក់ដូចជាផ្ទាំងគំនូរ ដូច្នោះដែរ។ 

ភ្នំកំពង់ត្រាចនេះ ស្ថិតនៅកឃុំដំណាក់កន្ទួតខាងត្បូង​ ​ស្រុកកំពង់ត្រាចខេត្តកំពត។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត