កែប អុីដេន គឺជាកន្លែងស្នាក់នៅលក្ខណៈបន្ទប់ និងបឹងកាឡូ មានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងកែប ប្រមាណ ១២នាទី។
នៅទីនេះ មានបន្ទប់គ្រែមួយ គ្រែពីរ ទេសភាពសួនច្បារ សមុទ្រ ដែលអាចស្នាក់នៅបានគ្នាពីរ ទៅបួននាក់។ ក្នុងនោះដែរ បន្ទប់នីមួយៗមិនអនុញ្ញាតអោយស្នាក់នៅលើសចំនួនមនុស្សឡើយ។
ក្រៅពីការស្នាក់នៅ មានដូចជា៖
- អាងហែលទឹក
- អាហារពេលព្រឹក (ម៉ោង 7:00am - 11:30am) តម្លៃពី៣ដុល្លារឡើងទៅ
- ភេសជ្ជៈ ស្រា ស្រាបៀរ
- បារ
- បោកអ៊ុត
- ជួលកង់
Kep Bungalowsនេះ ស្ថិតនៅផ្លូវជាតិលេខ ៣៣អា ភូមិថ្មី សង្កាត់ព្រៃធំ ខណ្ឌកែប ក្រុងកែប។