Knai Bang Chatt គឺជាកន្លែងស្នាក់នៅបែបវីឡាស្តង់ដារ​ ពោរពេញដោយការតុបតែងដ៏ស៊ីវិល័យ គួរជាទីគាប់ចិត្ត។ វាមានចម្ងាយប្រមាណ ១១គីឡូម៉ែត្រពីក្រុងកែប ប្រមាណ ១៥នាទី។

ការស្នាក់នៅដ៏សំបូរបែបនេះ​ មានទាំងបន្ទប់គ្រែមួយ និងគ្រែពីរទេសភាពសមុទ្រ សួនច្បារ ដែលធ្វើអោយលោកអ្នកនឹងទទួលបានអារម្មណ៍ដ៏កក់ក្តៅ ហាក់បីដូចជាការស្នាក់នៅផ្ទះរបស់លោកអ្នកផងដែរ។ 

គួរអោយដឹងដែរថា បន្ទប់នីមួួយៗមានការផ្តល់ជូនប្រហាក់ប្រហែលគ្នា ក្នុងនោះមានដូចជា៖

  • អុីនធើណេត
  • បន្ទប់ទឹក - ដាច់ដោយឡែក
  • ម៉ាស៊ីន​ផ្លុំ​សក់
  • ឈុតអាវគេងយប់
  • ទូរស័ព្ទ
  • ទូរទស្សន៍
  • តុ
  • ទូរទឹកកកតូច
  • ម៉ាស៊ីនត្រជាក់
  • សេវាកម្មបន្ទប់ប្រចាំថ្ងៃ
  • ផ្លែឈើ
  • យ៉រ

រឹតតែពិសេស នៅទីនេះក៏មានសេវាកម្មផ្សេងមួយចំនួនទៀតដូចជា៖

  • អាងហែលទឹក
  • អាហារជាច្រើនប្រភេទ
  • ភេសជ្ជៈ ស្រា ស្រាបៀរ
  • បារ
  • កន្លែងស្ប៉ា
  • កន្លែងម៉ាស្សា
  • យូហ្គា
  • ជួលទូកសំពៅតូច ធំ
  • ជួលកាយ៉ាក
  • ការបង្រៀនធ្វើម្ហូប សម្រាប់រយៈពេល ២ម៉ោង ឬកន្លះថ្ងៃ
  • កន្លែងប្រជុំ សន្និសីទ សម្រាប់មនុស្ស ៣០នាក់
  • ការរៀបចំពិធីមង្គលការ សម្រាប់មនុស្ស ២០០នាក់
  • ការរៀបចំអាហារបែបពិសេស រ៉ូមែនទិច (Private Dining)

Knai Bang Chattនេះ ស្ថិតនៅផ្លូវជាតិលេខ ៣៣អា ភូមិថ្មី សង្កាត់ព្រៃធំ ខណ្ឌកែប ក្រុងកែប។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត