កោះអណ្តែតអេកូរីសត - Koh Andet Eco Resort គឺជារីសតមួយកន្លែងដែលមានជាប្រភេទ BUNGALOW FLOOTING ស្ថិតនៅតាមបណ្តោយដងព្រែកតាតៃមានប្រភពទឹក មកពីជួរភ្នំក្រវាញកណ្តាល ព័ន្ធជុំវិញដោយជួរភ្នំ និងទឹកជ្រោះសំបូរបែប ខ្យល់អាកាសបរិសុទ្ធ ត្រជាក់គ្រប់រដូវកាល។ វាមានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីតាតៃ ខេត្តកោះកុង ធ្វើដំណើរប្រហែល២០នាទី។
នៅទីនេះ មានដូចជា៖
- បន្ទប់គ្រែមួយ សម្រាប់មនុស្ស២នាក់
- បន្ទប់គ្រែពីរ សម្រាប់មនុស្ស២នាក់
- បន្ទប់គ្រួសារ មានគ្រែធំ ១ និងគ្រែតូច១ សម្រាប់មនុស្ស៣នាក់
- បឹងកាឡូ
- តង់
ក្រៅពីកន្លែងស្នាក់នៅ ក៏មានសេវាកម្មដូចជា៖
- ឆ្នេរខ្សាច់ ព្រមទាំងអាងហែលទឹក យ៉ាងទូលាយជាលក្ខណៈធម្មជាតិ
- អាហារសមុទ្រស្រស់ៗ
- កាយ៉ាក និងក្បូនឬស្សី សម្រាប់ជិះលេងដោយឥតគិតថ្លៃ
- ជិះទូកទស្សនាកម្សាន្ត ហែលទឹក លេងទឹកជ្រោះតាតៃ
- ជិះទូកទស្សនាតំបន់ជីវៈចម្រុះកោងកាង ភូមិអ្នកនេសាទកោះស្រឡៅ កោះខ្សាច់ ទស្សនាទេសភាពស្រស់ត្រកាលកោះកុងក្រៅ ១៥០ដុល្លារ / ទូក។
- ដំណើរកម្សាន្តព្រៃ ជាមួយបាយកញ្ចប់
- ដំណើរកម្សាន្តទស្សនា ផ្សោតសមុទ្រ ឬ ដូហ្វីនជាដើម។ល។
កោះអណ្តែតអេកូរីសត - Koh Andet Eco Resortនេះ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
ពត៌មានទំនាក់ទំនង៖