ក្រសាល Coffee & Eatery គឺជាហាងកាហ្វេ និង Lounge មួយកន្លែងដែលមានទីតាំងថ្មី បរិយាកាសថ្មី ភេសជ្ជៈឆ្ងាញ់ៗ រួមទាំងអាហារដ៏សំបូរបែប បូកផ្សំនឹងអារម្មណ៌ស្រស់ស្រាយជាមួយធម្មជាតិបៃតង។ វាមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីវត្តភ្នំ ធ្វើដំណើរប្រហែលជាង១០នាទី។
ហាងកាហ្វេមួយនេះ ក៏បាននាំយកនូវកាហ្វេ ភេសជ្ជៈត្រជាក់ៗ និងអាហារឆ្ងាញ់ៗបែបអឺរ៉ុបៗ ក៏ដូចជាម្ហូបកម្ម៉ង់យ៉ាងសំបូរបែប។ គ្រាប់កាហ្វេត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ដោយសារភេសជ្ជៈប្រចាំហាងផ្ទាល់តែម្តង គឺជាកាហ្វេទឹកដោះគោក្រសាលនេះឯង។
នៅពេលល្ងាច ក្រសាល Coffee & Eatery ប្រែខ្លួនទៅជា Lounge មួយដែលអ្នកអាចកម៉្មង់ម្ហូបអាហារ ភេសជ្ជៈ ស្រាក្រឡុក និងស្រាបៀរផ្សេងៗញ៉ាំបានរហូតដល់ម៉ោង១២យប់ផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺការប្រគុំតន្រ្តីនាពេលល្ងាច សាកសមនឹងការជួបជុំតូចធំជាមួយមិត្តភក្តិ និង បងប្អូនទៀតផង។
ក្រសាល Coffee & Eateryនេះ ស្ថិតនៅផ្លូវ ៤៦៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពត៌មានទំនាក់ទំនង៖