សណ្ឋាគារ អិល ប៊ី អិន អេស៊ាន - LBN Asian Hotel

សណ្ឋាគារ អិល ប៊ី អិន អេស៊ាន - LBN Asian Hotel គឺជាសណ្ឋាគារលំដាប់មួយកន្លែងដែលមានបន្ទប់ធំទូលាយ ផាសុកភាព ជាពិសេសធានាបាននូវអនាម័យខ្ពស់។ វាមានចម្ងាយប្រមាណត្រឹម៤៥០ម៉ែត្រពីក្រុងកំពង់ចាម ធ្វើដំណើរប្រហែល៣នាទី។

នៅទីនេះ មានបន្ទប់គ្រែមួយ និងគ្រែពីរដែលរៀបចំតុបតែងឡើងតាមលក្ខណៈខ្មែរទំនើប និងផ្តល់ជូននូវសម្ភារៈប្រើប្រាស់ទំនើបទាន់សម័យ ជាមួយនឹងបន្ទប់ទទួលភ្ញៀវដ៏ស្រស់ស្អាត ប្រកបដោយផាសុខភាព និងបរិយាកាសមនោរម្យ។

ក្រៅពីកន្លែងស្នាក់នៅ ក៏មានសេវាកម្មដូចជា៖

  • អាងហែលទឹក
  • អាហារប៊ូហ្វេពេលព្រឹក
  • ម្ហូបពិសេសៗ
  • ភេសជ្ជៈគ្រប់មុខដ៏សំបូរបែប
  • ស្កាយបារដែលគយគន់ទេសភាពទន្លេមេគង្គដ៏ត្រជាក់ភ្នែក
  • បន្ទប់សាលប្រជុំ សិក្ខាសាលាលក្ខណ:ស្តង់ដា ធំទូលាយ
  • កន្លែងរៀបចំកម្មវិធី
  • ម៉ាស្សា
  • ស្ប៉ា
  • ស្ទីម និងសូណា

សណ្ឋាគារ អិល ប៊ី អិន អេស៊ាន - LBN Asian Hotelនេះ ស្ថិតនៅផ្ទះលេខ១១ មហាវិថីព្រះសីហនុ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត