ម៉ោនរីវើភិតធិកប៊ូទិក - Mount River Petite Boutique គឺជាផ្ទះលំហែលក្ខណៈឯកជនដ៏ប្រណីត និងជាជម្រើសដ៏ល្អសម្រាប់បងប្អូនដែលមានគម្រោងមកកម្សាន្តនៅក្រុងកំពត ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងកំពត ប្រមាណ២០នាទី។ វាមានទីតាំងតាមបណ្តោយព្រែកជិតទឹកឈូ ដែលមានទេសភាពបែបធម្មជាតិ ការស្នាក់នៅបែបស្ងប់ស្ងាត់ និងបន្ទប់មានផាសុកភាព។
នៅទីនេះ មានផ្ទះលំហែ ២ប្រភេទគឺ៖
- ផ្ទះមាត់ទឹក៖ គ្រែ១ សម្រាប់ ២នាក់
- ផ្ទះវីឡាជប៉ុនស្កាយ៖ ផ្ទះលំហែនេះមានតុទឹកតែទាបអង្គុយផ្ទាល់ដី ខារ៉ាអូខេសម្រាប់ច្រៀងកម្សាន្ត និងសំភារៈផ្ទះបាយ។ រីឯទេសភាពលើក្បាលដំណេកវិញ គឺបែរទៅភ្នំ និងព្រែកកំពត គួរជាទីគយគន់ និងស្រស់ស្រាយតែម្តង។
ផ្ទះនីមួយមានវេរ៉ង់ដាផ្ទាល់ខ្លួន អាចអង្គុយសម្រាក ឫអាំងសាច់ទៅតាមតម្រូវការ។
ក្រៅពីនោះ លោកអ្នកក៏អាច៖
- ហែលទឹក
- ជិះទាទឹក
- ជិះទូកកាយ៉ាក តាមមាត់ព្រែកកំពត
- អាំងសាច់មាត់ព្រែកជាមួយនឹងខ្យល់បរិសុទ្ធត្រជាក់ៗ
- គយគន់ថ្ងៃរះ និងថ្ងៃលិចដ៏រ៉ូមែនទិច
ម៉ោនរីវើភិតធិកប៊ូទិក - Mount River Petite Boutiqueនេះ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ក្រុងកំពត ។
ពត៌មានទំនាក់ទំនង៖