សណ្ឋាគារ ណាហ្គាហ្គេតប៊ូទិក គឺជាសណ្ឋាគារដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីក្រុងសៀមរាប ប្រមាណ១០នាទី។
នៅទីនេះ មានកន្លែងស្នាក់នៅ៖
- បន្ទប់គេងគ្រែមួយ សម្រាប់គ្នា២នាក់ តម្លៃ ៦៩ដុល្លារក្នុងមួយយប់
- បន្ទប់គេងគ្រែពីរ សម្រាប់គ្នា២នាក់ តម្លៃ ៥៥ដុល្លារក្នុងមួយយប់
- បន្ទប់គេងគ្រែបី (គ្រែធំ២ និងគ្រែតូច១) សម្រាប់គ្នា៥នាក់ តម្លៃ ៩៩ដុល្លារក្នុងមួយយប់
សម្រាប់ការស្នាក់នៅ នឹងមានការផ្តល់ជូនបន្ថែមដូចជា៖
- អាហារពេលព្រឹក
- អាងហែលទឹកធំទូលាយ
- ចំណតយានយន្តមានសុវត្ថិភាព
- តែ និងកាហ្វេ
- អ៊ីនធើណេត WIFI
- មធ្យោបាយធ្វើដំណើរ (ទៅយកពីព្រលានយន្តហោះឬបេនឡាន ដោយឥតគិតថ្លៃ
លើសពីនេះទៅទៀត ក៏មានផ្តល់សេវាកម្ម៖
- ភោជនីយដ្ឋានដែលមានម្ហូបខ្មែរ និងអ៊ឺរ៉ុប
- ភេសជ្ជៈ ស្រាបៀរ
- ស្រាក្រឡុក
- ម៉ាស្សា
- ស្ប៉ា
សណ្ឋាគារ ណាហ្គាហ្គេតប៊ូទិកនេះ ស្ថិតនៅផ្លូវ៧មករា ភូមិជន្លង សង្កាត់សាលាកំរើក ក្រុងសៀមរាប។