គេចពីកន្លែងមនុស្សច្រេីន​ មកសំងំនៅទីកន្លែងស្ងប់ស្ងាត់​ ស្រូបយកខ្យល់អាកាសបរិសុទ្ធ​ គយគន់ទេសភាពស្អាតៗ​ បន្ធូរអារម្មណ៍ ជាមួយនឹងផារ៉ាដាយរីសត - Paradise Resortដែលស្ថិតនៅខេត្តមណ្ឌលគិរី។ វាមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ធ្វើដំណើរប្រហែល១៣នាទី។

រីសតដ៏ស្រស់ស្រាយមួយនេះ មានកន្លែងស្នាក់នៅប្រភេទបឹងកាឡូ និងតង់ទៅតាមតម្រូវការ។ សម្រាប់បន្ទប់បឹងកាឡូមួយយប់តម្លៃ៥០ដុល្លារ គេងបានគ្នា៣-៤នាក់(គ្រែពីរ) និងតង់មួយយប់តម្លៃ ៣០ដុល្លារ​ គេងបានគ្នា២នាក់។ មួយវិញទៀត នៅខាងមុខបន្ទប់មានទីធ្លាធំទូលាយសម្រាប់បងប្អូនអង្គុយជួបជុំគ្នាញុាំអី ជជែកគ្នាលេង​បានផងដែរ។

នៅទីនេះ ធានាថាប្លែកភ្នែក​ ប្លែកអារម្មណ៍ ជាមួយនឹងការស្នាក់ដ៏មានផាសុកភាព​ ស្រស់ស្រាយជាមួយនឹងធម្មជាតិជុំវិញខ្លួន។ អាំងសាច់ ស្តាប់ភ្លេង ថតរូប មើលថ្ងៃរះ ថ្ងៃលិច ជាលក្ខណៈPrivate​ លក្ខណៈគ្រួសារ​ ឬមិត្តភក្តិដឹងតែជាប់ចិត្ត មិនអាចបំភ្លេចបានហ្មង។ លោកអ្នកអាចកម្ម៉ង់ម្ហូប ឬយកអាហារចូលដោយឥតគិតថ្លៃ។ រឹតតែពិសេស លោកអ្នកក៏អាចចូលថតរូបលេងកំសាន្តដោយឥតគិតថ្លៃផងដែរ។

ផារ៉ាដាយរីសត - Paradise Resortនេះ ស្ថិតនៅផ្លូវលេខ៧៦ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៧ និង ១១៨ ចុះពីផ្លូវជាតិលេខ៧៦ បត់ស្តាំ​ចម្ងាយប្រហែល៦00ម៉ែត្រ​សម្រាប់បងប្អូនធ្វេីដំណេីរពីមកភ្នំពេញ​ ហើយសម្រាប់បងប្អូនធ្វេីដំណេីរចេញពីទីរួមខេត្តមកដល់បង្គោលលេខ១១៧-១១៨ បត់ចូលឆ្វេងដៃ៦០០ម៉ែត្រដូចគ្នា។


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត