ភ្នំបូកគោ គឺជាឧទ្យានជាតិមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជាដែលមានចម្ងាយប្រមាណ ៤២គីឡូម៉ែត្រពីខេត្តកំពត ប្រមាណជាង១ម៉ោង។
ភ្នំបូកគោមានកម្ពស់១,០៧៥ម៉ែត្រ ដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិងបក្សាបក្សាជាច្រើនគួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់ភ្ញៀវទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញខេត្តកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។ ក្រៅពីនោះ ភ្ញៀវទេសចរអាចទស្សនាសំណង់អគារប្រវត្តិសាស្ត្រនានា វត្តសំពៅប្រាំ ទឹកជ្រោះ វាលស្រែ៥០០ ទេសភាពព្រៃឈើ រួមទាំងកាស៊ីណូថ្មី និងការហែលទឹកលេងកម្សាន្តនៅទឹកធ្លាក់ពពកវិលផងដែរ។
ទទួលទានអាហារដ៏មានផាសុកភាព បោះជំរំ មើលផ្កាយ និងស្នាក់នៅលក្ខណៈស្តង់ដានៅសណ្ឋាគារឋានសួគ៌បូកគោជាអ្វីដែលលោកអ្នកមិនអាចបំភ្លេចបាន។