សណ្ឋាគារ ភីល ឡា សៀមរាប - Pillar Angkor Hotel & Residence

ក្រៅពីសាខានៅភ្នំពេញ សណ្ឋាគារ ភីល ឡា សៀមរាប មានចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីក្រុងសៀមរាបប្រមាណ ១០នាទី។

នៅទីនោះមានបន្ទប់ធំទូលាយអាចគេងបានគ្នាច្រើនរហូតដល់ ១០នាក់ ប៉ុន្តែតម្លៃគឺអាស្រ័យទៅតាមចំនួនមនុស្ស។

  • ២ នាក់ = ២៥ដុល្លារ
  • ៣ នាក់ ទៅ ៥ នាក់ = ៤០ដុល្លារ
  • ៦ នាក់ ទៅ ៨ នាក់ = ៦៥ដុល្លារ
  • ៩ នាក់ ទៅ ១០ នាក់ = ៧៥ដុល្លារ

មួយវិញទៀត នៅទីនោះ ក៏មានជាលក្ខណៈផ្ទះលំហែ អាចស្នាក់នៅជាក្រុម រហូតដល់ ៣០នាក់ ក្នុងតម្លៃ ១៤០ដុល្លារក្នុងមួយយប់។ ផ្ទះលំហែមានដូចជា៖

  • បន្ទប់គេងពីរ (ដាក់គ្រែធំៗបាន៣)
  • បន្ទប់ទទួលភ្ញៀវធំទូលាយដែលអាចថែមពូកបានគេងគ្រប់គ្នារហូតដល់ទៅ ៣0នាក់
  • បន្ទប់ទឹកចំនួន៩ បន្ទប់
  • ម៉ាស៊ីនទឹកក្តៅចំនួន ៣
  • ម៉ាស៊ីនត្រជាក់ និង កង្ហាពិដានគ្រប់កន្លែងដែលធ្វើអោយផ្ទះត្រជាក់គ្រប់កន្លែងនិងមានផាសុខភាពបំផុត
  • ចង្រ្កានបាយ
  • សំភារៈផ្ទះបាយ និងទូរទឹកកក ដែលលោកអ្នកអាចធ្វើម្ហូបជាលក្ខណៈគ្រួសារបានដោយខ្លួនឯង។

តម្លៃខាងលើនេះ នឹងផ្តល់ជូនឥតគិតថ្លៃទៅលើ៖

  • អាហារពេលព្រឹក សម្រាប់គ្រប់ចំនួនមនុស្សដែលស្នាក់នៅ
  • សេវាកម្មទៅយកពីព្រលានយន្តហោះឬបេនឡាន និងជូនត្រលប់ទៅវិញ (សរុប ២ជើង)
  • ផ្តល់ជូនមធ្យោបាយធ្វើដំណើរនៅក្នុងក្រុងសៀមរាប ដូចជា ទៅផ្សារនានាជិតឆ្ងាយក្នុងក្រុង ទៅផ្សាររាត្រី ទៅផ្សារកុងទែន័រ ទៅផាប់ស្រ្ទីត ទៅមើលគំនូរ3D ទៅភូមិវប្បធម៌ ទៅក្លឹបរាត្រី ទៅKTV ទៅផ្លូវ៦០ម៉ែត្រ (ផ្លូវ៦០ម៉ែត្រ ជាតំបន់កំសាន្តរបស់ប្រជាជនសៀមរាប ទីនោះមានលក់ទំនិញចម្រុះដូចជាសំលៀកបំពាក់ ស្បែកជើង នំចំនី ផ្លែឈើ និង ល្បែងកំសាន្តរបស់ក្មេងៗ។

សម្រាប់ផ្ទះលំហែ លោកអ្នកអាចជ្រើសរើសការស្នាក់នៅ ដោយគ្មានអាហារពេលព្រឹក ក្នុងតម្លៃដ៏ពិសេស ១០០ដុល្លារក្នុងមួយយប់។

សណ្ឋាគារ ភីល ឡា សៀមរាប ស្ថិតនៅខាងកើតវិទ្យាល័យអង្គរ ផ្លូវថ្មមាស ក្រុងសៀមរាប។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត