សណ្ឋាគារ ភីល ឡា ភ្នំពេញ - Pillar Hotel

ក្រៅពីសាខានៅសៀមរាប សណ្ឋាគារ ភីលឡា ភ្នំពេញ មានចម្ងាយ ៤០០ម៉ែត្រ ពីវត្តភ្នំ ចម្ងាយប្រមាណ ២-៥នាទី។

សណ្ឋាគារ ភីលឡា ភ្នំពេញ មានបន្ទប់គ្រែ១ និងគ្រែ២ ទៅតាមតម្លៃដូចខាងក្រោម៖

  • បន្ទប់គ្រែ១ អាចស្នាក់នៅបានគ្នា ២ នាក់
    • តម្លៃ ២៨ដុល្លារ (ស្ថិតនៅជាន់ផ្ទាល់ដី មិនមានបង្អួច និងជាន់ឡៅតឿ)
    • តម្លៃ ៣៥ដុល្លារ (ស្ថិតនៅជាន់ទី១ និងជាន់ទី២)
    • តម្លៃ ៣៥ដុល្លារ និង៤០ដុល្លារ (ស្ថិតនៅជាន់ទី៣)
    • តម្លៃ ២៦ដុល្លារ (ស្ថិតនៅជាន់ទី៤) 
  • បន្ទប់គ្រែ២ អាចស្នាក់នៅបានគ្នា ៤ នាក់
    • តម្លៃ ៥៥ដុល្លារ (ស្ថិតនៅជាន់ទី១)
    • តម្លៃ ៥០ដុល្លារ (ស្ថិតនៅជាន់ទី២) 

គួរបញ្ជាក់ផងដែរថា បន្ទប់មួយចំនួនក៏អាចថែមមនុស្សបាន ២នាក់ថែមទៀត តែត្រូវបង់លុយថែម ៥ដុល្លារក្នុងម្នាក់ ហើយត្រូវបន្ថែមពូក១ទៀត។ លើសពីនេះ លោកអ្នក ក៏អាចស្នាក់នៅរយៈពេលវែងក្នុងតម្លៃពិសេសផងដែរ។

តម្លៃខាងលើនេះ នឹងផ្តល់ជូនឥតគិតថ្លៃទៅលើ៖

  • អាហារពេលព្រឹក សម្រាប់គ្រប់ចំនួនមុស្សដែលស្នាក់នៅ
  • មធ្យោបាយធ្វើដំណើរ (ទៅយកពីព្រលានយន្តហោះឬបេនឡាន និងជូនត្រលប់ទៅដាក់វិញ)

សណ្ឋាគារ ភីលឡា ភ្នំពេញ ស្ថិតនៅផ្ទះលេខ ៨៧ តាមបណ្តោយវិថីព្រះស៊ីសុវត្តិ (ផ្លូវមាត់ទន្ល) ផ្លូវលេខ១០២ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

 

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត