រមណីយដ្ឋាន ផ្ទះឬស្សីដៃបឹង គឺជារមណីយដ្ឋានថ្មីមួយកន្លែងទើបតែបើកនៅដើមឆ្នាំ២០២០ ដែលមានខ្យល់បរិយាកាសបរិសុទ្ធ ជាមួយនឹងទេសភាពដ៏ស្រស់ស្រាយប្រកបដោយពណ៌បៃតងធម្មជាតិជុំវិញខ្លួន។ វាចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីក្រុងសៀមរាប ធ្វើដំណើរប្រហែល៥៥នាទី។
នៅទីនេះ មានដូចជា៖
- កញ្ចុះអង្គុយលេង
- ម្ហូបកម្ម៉ង់គ្រប់មុខ
- ភេសជ្ជៈ
- សួនច្បារ ក៏ដូចជាមានស្ពានឈើដើរកាត់លើទឹក និងមានទេសភាពជាច្រើនផ្សេងៗទៀត
រមណីយដ្ឋាន ផ្ទះឬស្សីដៃបឹងនេះ ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ពត៌មានទំនាក់ទំនង៖