សណ្ឋាគារ រ៉ក់រ៉ូយ៉ាល់ និង រីស៊ត គឺជាកន្លែងស្នាក់នៅដ៏សក្តិសមបំផុត ទេសភាពព្រៃឈើ ភ្នំធម្មជាតិ ហើយអ្វីដែលពិសេសទៀតនោះគឺទីតាំងនៅជាប់មាត់សមុទ្រ មានខ្យល់អាកាសល្អបរិសុទ្ធ។ វាមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីក្រុងកែប ប្រមាណ ១៥នាទី។
នៅទីនេះ មានបន្ទប់គ្រែមួយ គ្រែពីរ គ្រែបីទៅតាមតម្រូវការ មានតម្លៃចាប់ពី ៤០ដុល្លារឡើងទៅ។
ក្រៅពីបន្ទប់ស្នាក់នៅ ក៏មានដូចជា៖
- ទីធ្លាចំណតធំទូលាយ
- អាងហែលទឹកដ៏ប្រណិត ហើយធំទូលាយ
- អាហារពេលព្រឹកប៊ូហ្វេ
- ភោជនីយដ្ឋាន មានម្ហូបអាស៊ី និងអ៊ឺរ៉ុប (បើកលក់ពីម៉ោង 06:30AM-10:00AM, 12:00PM-16:00PM, 18:00PM-22:00PM)
- ភេសជ្ជៈ ស្រាបៀរ
- បារ
- កន្លែងហាត់ប្រាណ
- ជួលកង់ ម៉ូតូ និងឡាន
- ទីកន្លែងរៀបចំកម្មវិធី ជប់លៀង ផ្សេងៗជាដើម
សណ្ឋាគារ រ៉ក់រ៉ូយ៉ាល់ និង រីស៊ត ស្ថិតនៅផ្លូវជាតិលេខ ៣៣អា ភូមិកែប សង្កាត់កែប ក្រុងកែប។