សមុទ្រឈេី ភ្នំបាយឆៅ - Sea Forest PhnomBaiChow គឺជារមណីយដ្ឋានដែលមានទេសភាពស្រស់ត្រកាល ដោយអាចមើលព្រៃឈើដ៏ក្រាស់ឃ្មឹក ដាច់កន្ទុយភ្នែកជាប់ជើងមេឃប្រៀបដូចជាទឹកសមុទ្រ ហើយឃើញភ្នំតូចធំ ប្រៀបដូចជាកោះយ៉ាងដូច្នោះដែរ។
វាស្ថិតនៅខាងជើងឆៀងខាងលិចក្រុងសែនមនោរម្យ និងនៅជិតភ្នំដោះក្រមុំ ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ធ្វើដំណើរប្រហែល១៥នាទី។
នៅទីនេះ មានលក់ម្ហូបអាហារ ភេសជ្ជៈ ក្រោមទិដ្ឋភាពដ៏អន្លង់អន្លូច គួរជាទីពេញចិត្ត។ មួយវិញទៀត ក៏មានកន្លែងស្នាក់នៅជាមួយនឹងទេសភាពដ៏ស្រស់ស្អាត ជាពិសេសគឺពេលថ្ងៃរះ និងថ្ងៃលិច។
សមុទ្រឈេី ភ្នំបាយឆៅ - Sea Forest PhnomBaiChowនេះ ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ពត៌មានទំនាក់ទំនង៖