ផ្ទះសំណាក់ ស្រីម៉ៅ - Srey Mao Guesthouse គឺជាកន្លែងស្នាក់នៅរៀបចំតុបតែងឡើងតាមរចនាបទទំនើប និងបំពាក់ដោយសម្ភារៈ គ្រឿងសង្ហារឹមទាន់សម័យ បន្ទប់ធំទូលាយ ប្រកបដោយផាសុកភាព។ រឹតតែពិេសេសនោះ ជាន់ខាងលើមានកន្លែងអង្គុយលំហែកាយ ជាមួយនឹងខ្យល់បរិយាកាសបរិសុទ្ធ និងស្ងប់ស្ងាត់ល្អ។ វាមានចម្ងាយប្រមាណ៤.២គីឡូម៉ែត្រពីក្រុងកំពត ធ្វើដំណើរប្រហែល១០នាទី។
នៅទីនេះ មានប្រភេទបន្ទប់ដូចជា៖
- បន្ទប់គ្រែ១ ទំហំ១.៨ម៉ែត្រ (ជាប្រភេទបន្ទប់ដែលបំពាក់ទៅដោយសម្ភារៈ និងគ្រែប្រណិត)
- បន្ទប់គ្រែ១ ទំហំ១.៦ម៉ែត្រ (ជាប្រភេទបន្ទប់ដែលបំពាក់ទៅដោយសម្ភារៈ និងគ្រែប្រណិត)
- បន្ទប់គ្រែ២ ទំហំ១.២ម៉ែត្រ (ជាប្រភេទបន្ទប់ដែលមានទីធ្លាធំទូលាយ)
- បន្ទប់គ្រែ២ ទំហំ១.៤ម៉ែត្រ (ជាប្រភេទបន្ទប់ជាន់លើមានទីធ្លាធំទូលាយ ទេសភាពថ្ងៃលិចនៅភ្នំបូកគោ សួនផ្កា និងមានទុកកៅអីអាចបរិភោគអាហារជួបជុំគ្នាបាន)
- បន្ទប់គ្រួសារអាចគេងបានពី៤-៦នាក់
ផ្ទះសំណាក់ ស្រីម៉ៅ - Srey Mao Guesthouseនេះ ស្ថិតនៅផ្លូវលេខ៧០៣ ភូមិកំពង់បាយខាងត្បូង ស្រុកកំពង់បាយ ខេត្តកំពត។
ពត៌មានទំនាក់ទំនង៖