Templation Hotel គឺជាសណ្ឋាគារលំដាប់ផ្កាយ ៤ មួយដែលមានភាពល្បីល្បាញខ្លាំងសម្រាប់ជនបរទេសមកកម្សាន្ត ដោយសារតែវាមានលក្ខណៈស្ងប់ស្ងាត់ មានភាពឯកជនខ្ពស់ ជាពិសេសគឺមានអាងទឹកធំដ៏ប្រណីតមួយ។ វាមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីក្រុងសៀមរាប ប្រមាណ ១០-១៥នាទី។
ចំពោះកន្លែងស្នាក់នៅ គឺបែបវីឡា ដែលមានកូនអាងហែលទឹក១ ប្រចាំវីឡានីមួយៗផងដែរ ដោយសណ្ឋាគារមួយនេះក៏ធ្លាប់ទទួលបានពានរង្វាន់ទៅលើការរចនាអាងហែលទឹក និងទេសភាពនៃបរិវេណអាងហែលទឹកទៀតផង។ ប៉ុន្តែតម្លៃនៃការស្នាក់នៅវិញ រាងខ្ពស់បន្តិចហើយ ដោយតម្លៃទាបបំផុតគឺខ្ទង់ ១២៩ដុល្លារក្នុងមួយយប់ឯណោះ។
រឹតតែពិសេសនោះ ពេលព្រឹកលោកអ្នកអាចទទួលបានបទពិសោធន៍ថ្មី នៃការទទួលទានអាហារលើអាងទឹក ដោយថាសបណ្តែតទឹក ស្រដៀងនឹងការទទួលទានអាហារនៅកោះម៉ាឌីវដូចគ្នា។
ក្រៅពីកន្លែងស្នាក់នៅលក្ខណៈទំនើប នៅទីនោះក៏មានសេវាកម្មដូចជា៖
- បារ
- ភោជនីយដ្ឋាន
- កន្លែងហែលទឹក
- កន្លែងស្ប៉ា
- កន្លែងហាត់ប្រាណ
- កន្លែងលក់អនុស្សាវរីយ៍ ដែលជាផលិតផលរបស់ប្រទេសកម្ពុជា
- បណ្ណាល័យ
- បន្ទប់ប្រជំុធំ ដែលអាចផ្ទុកទៅដល់ ៦០នាក់
- ជួលឡាន ឬជួលកង់ជិះដើរលេងនៅជុំវិញប្រាសាទដោយគិតថ្លៃ។
Templation Hotel ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លាក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។