The BEIGE គឺជាសណ្ឋាគារដែលសាងសង់ពីតង់ដ៏ប្រណីត ជាមួយនឹងបរិយាកាសព្រៃធម្មជាតិសុទ្ធសាធ ស្ងប់ស្ងាត់ ដែលលាក់ខ្លួនដ៏អាថ៌កំបាំង នៅក្នុងទឹកដីសៀមរាបអង្គរ។ ការតុបតែងបុរាណបែបប្រណីត និងអស្ចារ្យ មានតែមួយគត់នៅក្នុងទឹកដីដ៏អច្ឆរិយៈ។ វាមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីក្រុងសៀមរាប ធ្វើដំណើរប្រហែលជាង៣០នាទី។
នៅទីនេះ មានតង់ទំនើបដ៏ធំរួមជាមួយគ្រែមួយ និងគ្រែពីរ ទេសភាពជាប់នឹងមាត់ស្ទឹង ជាមួយនឹងអាងហែលទឹកឯកជននៅក្នុងបរិវេណបន្ទប់នីមួយៗ។
ក្រៅពីនេះ ក៏មានដូចជា៖
- អាងហែលទឹក ហ៊ុមព័ទ្ធដោយព្រៃភ្នំ ពិតជារ៉ូមែនទិចសម្រាប់គូស្នេហ៍
- អាហារបែបខ្មែរជាច្រើនមុខ
- ភេសជ្ជៈ ស្រា
- ស្ប៉ា យូហ្គា
- កន្លែងអានសៀវភៅ
- កន្លែងអាំងភ្លើង
- កន្លែងរៀបចំកម្មវិធី
The BEIGEនេះ ស្ថិតនៅភូមិព្រះគោថ្មី ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។
ពត៌មានទំនាក់ទំនង៖