រមណីយដ្ឋានទំនប់ម្លេច ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅព្រំប្រទល់រវាងខេត្តកំពត និងតាកែវ ចម្ងាយប្រមាណ ៦២ គីឡូម៉ែត្រពីខេត្តកំពត ប្រមាណ ១ម៉ោង ៣០នាទី ឬប្រមាណ ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប្រមាណ ២ម៉ោង ៣០នាទី។ អ្នកស្រុករស់នៅតំបន់នោះនិយមហៅថា ភ្នំមេអំបៅ ឬភ្នំនារាយណ៍ និងចុះពីថ្នល់ជាតិប្រមាណជា ២ពាន់ម៉ែត្រ ឆ្ពោះទៅតំបន់ជួរភ្នំ។
ទំនប់ម្លិចបច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ពលរដ្ឋនៅទូទាំងខេត្តកំពត តែងមកកម្សាន្តទំនប់នេះជាប់មិនដាច់ ជាពិសេសថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យជាតិខ្មែរម្ដងៗ។
សម្រស់ព្រៃភ្នំ រំលេចជាមួយទេសភាពទំនប់យ៉ាងស្រស់បំព្រង សាកសមបំផុតសម្រាប់ភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិ និងភាពស្ងប់ស្ងាត់។ នៅទីនោះ ក៏មានកន្លែងអង្គុយលេង សំរាកលំហែកាយផងដែរ។
រមណីយដ្ឋានទំនប់ម្លេច ស្ថិតនៅក្នុងឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត។