សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងកំសាន្តមួយកន្លែងដែលអភិរក្ស ហ៊ុមព័ទ្ធដោយព្រៃកោងកាង ចម្ងាយប្រមាណ ១២ គីឡូម៉ែត្រពីខេត្តកំពត ប្រមាណ ២០-២៥នាទី។
នៅទីនោះ ភ្ញៀវទេសចរអាច៖
- ដាំកូនកោងកាងអនុស្សាវរីយ៌នៅក្នុងសហគមន៍
- អានសៀវភៅក្នុងបណ្ណាល័យ
- ជិះទូកមើលព្រៃកោងកាងនៅជាប់មាត់សមុទ្រ (ប្រមាណ ១៥នាទី)
- ទទួលទានអាហារនៅកញ្ចុះមាត់សមុទ្រ
- ស្នាក់នៅក្នុងសហគមន៍
បន្ទប់ស្នាក់ ១បន្ទប់មានតម្លៃ ១០ដុល្លារ និង ១២ដុល្លារក្នុងមួយយប់។ ចំណតឡាន ១គ្រឿង=៣,០០០រៀល ចំណតម៉ូតូ ១គ្រឿង=១,០០០រៀល ការជិះទូកមើលកោងកាងជាប់មាត់សមុទ្រ ទូក១=៦០,០០០រៀល ដែលអាចជិះបាន ១២នាក់។
សហគមន៍នេសាទត្រពាំងសង្កែនេះ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។