វេហាកាហ្វេ- Veha Coffee Mountain View គឺជាហាងកាហ្វេថ្មីមួយដែលមានទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ដែលកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងសម្បើមនាពេលបច្ចុប្បន្ន។ នៅទីនេះ មានចម្ងាយប្រហែល ១៧គីឡូម៉ែត្រពីក្រុងកំពត ធ្វើដំណើរប្រមាណ៣០នាទី។
នៅទីនោះ លោកអ្នកអាច៖
- អង្គុយទទួលកាហ្វេ ឬភេសជ្ជៈផ្សេងៗ និងអាហារជាច្រើនប្រភេទ
- គយគន់ទេសភាព៣៦០ ដឺក្រេ ដែលពោរពេញទៅដោយធម្មជាតិ ព្រៃឈើ ទំនប់ប្រទាក់ក្រឡា និងជួរភ្នំដ៏ស្រស់ស្អាត
- គយគន់ថ្ងៃរះ និងថ្ងៃលិចចែងចាំងរំលេចលើទំនប់ប្រទាក់ក្រឡា
- បោះតង់
ក្នុងនោះផងដែរ លោកអ្នក ត្រូវចំណាយទៅលើសំបុត្រថ្លៃចូលដែលមានតម្លៃ៥០០០រៀលក្នុងម្នាក់។ សំបុត្រនេះអាចប្តូរជាមួយភេសជ្ជៈ ក៏ដូចជាអាហារសម្រន់ដែលមានក្នុងហាងបានផងដែរ
វេហាកាហ្វេ- Veha Coffee Mountain Viewនេះ ស្ថិតនៅលើកំពូលភ្នំ ជិតទំនប់ប្រទាក់ក្រឡា ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
ពត៌មានទំនាក់ទំនង៖