Veranda Natural Resort គឺជារីសតមួយកន្លែងដែលមានទេសភាពធម្មជាតិពិតៗ ខ្យល់បរិសុទ្ធស្រស់ស្រាយ បរិយាកាសស្ងប់ស្ងាត់ ពោរពេញទៅដោយពណ៌បៃតង។ កន្លែងដ៏ល្អឥតខ្ចោះមួយនេះ នឹងដក់ចិត្តរបស់អ្នក ជាពិសេសអ្នកស្រឡាញ់ធម្មជាតិ និងភាពស្ងប់ស្ងាត់។​ វាមានចម្ងាយប្រមាណ១១គីឡូម៉ែត្រពីក្រុងកែប ធ្វើដំណើរប្រហែល១៥នាទី។

អ្វីដែលមិនគួរអោយជឿនោះ កន្លែងស្នាក់នៅមួយនេះ​ មានបន្ទប់គ្រែមួយ គ្រែពីរ បន្ទប់គេងបី និងបន្ទប់គ្រែបួន ដែលមានម៉ូតវីឡា បឹងហ្គាឡូ ទៅតាមតម្រូវការ​ និងការរចនាខុសៗពីគ្នារហូតទៅដល់ ២០ប្រភេទបន្ទប់។

ទីធ្លាដ៏ធំនៃរីសតមួយនេះ ក៏មានសេវាកម្មជាច្រើនដើម្បីអោយលោកអ្នកទទួលបានអារម្មណ៍លំហែកាយដូចជា៖

  • អាងហែលទឹក
  • អាហារជាច្រើនមុខ
  • ភេសជ្ជៈ ស្រា ស្រាបៀរ​ ស្រាក្រឡុក
  • ភោជនីយដ្នាន
  • បារ
  • ម៉ាស្សា ស្ប៉ា
  • ហាងលក់វត្ថុអនុស្សាវរីយ៍
  • កន្លែងអានសៀវភៅ
  • កាហ្វេ
  • កន្លែងរៀបចំកម្មវិធី
  • បន្ទប់ប្រជុំ
  • ការគយគន់មើលថ្ងៃលិច

Veranda Natural Resortនេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

 


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត