រមណីយដ្ឋាន វីគីរីរម្យផាញរីស៊ត - vKirirom Pine Resort

រមណីយដ្ឋាន វីគីរីរម្យផាញរីស៊ត - vKirirom Pine Resort គឺជាកន្លែងស្នាក់នៅដែលមានទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ជាមួយនិងប្រភេទបន្ទប់ដាច់ៗពីគ្នា ប្រកបដោយផាសុខភាព និងឯកជនភាពនៃការស្នាក់នៅ។ វាមានចម្ងាយប្រមាណ៩៣គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺ ធ្វើដំណើរប្រហែលជិត២ម៉ោង។

នៅទីនេះ មានប្រភេទបន្ទប់ជាច្រើនដូចជា៖

  • បន្ទប់លូ
  • តង់
  • តង់ប្រណិត
  • បឹងហ្គាឡូ
  • ផ្ទះខ្មែរ
  • វីឡាប្រភេទស្វីត

ក្រៅពីកន្លែងស្នាក់នៅ ក៏មានសេវាកម្មដូចជា៖

  • អាងហែលទឹក
  • អាហារគ្រប់ប្រភេទ (អាហារសុខភាព បង្អែម និងអាហារបែបអាស៉ី ថៃ ចិន ជប៉ុន ឥណ្ឌា)
  • ភេសជ្ជៈ ស្រាបៀរ
  • ភោជនីយដ្ឋាន
  • កន្លែងអាំងសាច់
  • សួនច្បារ
  • ចំការដំណាំធម្មជាតិ
  • ជិះកង់
  • កន្លែងក្មេងលេង
  • ខ្សែរ៉ក
  • សកម្មភាពកម្សាន្តជាក្រុម
  • រៀបចំកម្មវិធីជប់លៀង
  • សាលប្រជុំធំទូលាយ
  • សេវាកម្មម៉ាស្សា

រឹតតែពិសេស ក៏មានសេវាកម្មស្នាក់នៅរយៈពេលវែងផងដែរ។

រមណីយដ្ឋាន វីគីរីរម្យផាញរីស៊ត - vKirirom Pine Resortនេះ ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត