រមណីយដ្ឋាន​ ភូមិត្នោត​ - Palm Village Resort គឺជារមណីយដ្ឋានមួយកន្លែងដែលមានចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីវត្តភ្នំ ធ្វើដំណើរប្រហែល៥០នាទី។

នៅទីនេះ មានសេវាកម្មដូចជា៖

  • កញ្ចុះលេីទឹក
  • សួនកម្សាន្ត
  • កន្លែងក្មេងលេង
  • អាងហែលទឹកក្មេង និងមនុស្សចាស់
  • ភោជនីយដ្ឋាន
  • ផ្សារម្ហូបស្រែ
  • ផ្ទះសម្រាកលំហែ
  • ផ្ទះស្នាក់នៅពេញមួយយប់ + BBQ

រមណីយដ្ឋាន​ ភូមិត្នោត​ - Palm Village Resortនេះ ស្ថិតនៅភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើយើងចង់ធ្វើដំណើរទៅទីនោះ យើងគ្រាន់តែចំណាយពេលប្រមាណ៤០នាទីឆ្លងស្ពានស្ទឹងមានជ័យ រួចបត់ចូលតាមផ្លូវជើងឯក កាត់ស្ពានព្រែកជ្រៃ ឆ្ពោះទៅផ្លូវជាតិលេខពីរ ដល់ទឹកដីឃុំសៀមរាប រួចក្រឡេកមើលខាងឆ្វេងដៃ នឹងឃើញស្លាកសរសេរថា «ភូមិត្នោត ភូមិឋានសុខសាន្ត» រួចបត់ចូលទៅតាមខ្លោងទ្វារវត្តវិហារកំបោរចម្ងាយជាងពីរគីឡូម៉ែត្រនឹងបានឃើញស្លាកមួយទៀត ដែលគេសរសេរថា «ភូមិត្នោត»។


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត