Templation Hotel គឺជាសណ្ឋាគារលំដាប់ផ្កាយ ៤ មួយដែលមានភាពល្បីល្បាញខ្លាំងសម្រាប់ជនបរទេសមកកម្សាន្តដោយសារតែវាមានលក្ខណៈស្ងប់ស្ងាត់ មានភាពឯកជនខ្ពស់ជាពិសេសគឺមានអាងទឹកធំដ៏ប្រណីតមួយ។ វាមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីក្រុងសៀមរាប ប្រមាណ ១០-១៥នាទី។

ចំពោះកន្លែងស្នាក់នៅ គឺបែបវីឡា ដែលមានកូនអាងហែលទឹក១ ប្រចាំវីឡានីមួយៗផងដែរ ដោយសណ្ឋាគារមួយនេះក៏ធ្លាប់ទទួលបានពានរង្វាន់ទៅលើការរចនាអាងហែលទឹក និងទេសភាពនៃបរិវេណអាងហែលទឹកទៀតផង។ ប៉ុន្តែតម្លៃនៃការស្នាក់នៅវិញរាងខ្ពស់បន្តិចហើយ ដោយតម្លៃទាបបំផុតគឺខ្ទង់ ១២៩ដុល្លារក្នុងមួយយប់ឯណោះ។

រឹតតែពិសេសនោះ ពេលព្រឹកលោកអ្នកអាចទទួលបានបទពិសោធន៍ថ្មីនៃការទទួលទានអាហារលើអាងទឹក  ដោយថាសបណ្តែតទឹកស្រដៀងនឹងការទទួលទានអាហារនៅកោះម៉ាឌីវដូចគ្នា។

ក្រៅពីកន្លែងស្នាក់នៅលក្ខណៈទំនើប នៅទីនោះក៏មានសេវាកម្មដូចជា៖

  • បារ
  • ភោជនីយដ្ឋាន
  • កន្លែងហែលទឹក
  • កន្លែងស្ប៉ា
  • កន្លែងហាត់ប្រាណ
  • កន្លែងលក់អនុស្សាវរីយ៍ ដែលជាផលិតផលរបស់ប្រទេសកម្ពុជា
  • បណ្ណាល័យ
  • បន្ទប់ប្រជំុធំ ដែលអាចផ្ទុកទៅដល់ ៦០នាក់
  • ជួលឡាន ឬជួលកង់ជិះដើរលេងនៅជុំវិញប្រាសាទដោយគិតថ្លៃ។

Templation Hotel ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លាក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត