សួនសត្វភ្នំពេញសាហ្វារី គឺជាសួនសត្វដែលបានផ្តល់នូវទីជម្រកដល់សត្វក្នុងស្រុក ក៏ដូចជាសត្វព្រៃជាច្រើនប្រភេទ ជាមួយកន្លែងរស់នៅធំទូលាយបែបធម្មជាតិ និងផ្តល់ចំណីអាហារយ៉ាងសំបូរបែប។ វាមានចម្ងាយប្រមាណ ២១គីឡូម៉ែត្រពីវត្តភ្នំ ប្រមាណ ៣៥នាទី។
នៅសួនសត្វភ្នំពេញសាហ្វារី មានសកម្មភាពដូចជា៖
- ការសម្តែងសត្វបក្សី ខ្លា ក្រពើ អ៊ូរ៉ង់អ៊ូតង់(ស្វា) និងការសម្តែងចំរុះ
- ការដើរទស្សនាសត្វជាច្រើនប្រភេទ
- ការជិះដំរីលេងកម្សាន្ត
- ហាងអាហារ និងភេសជ្ជៈជាច្រើនកន្លែង
- ហាងលក់វត្ថុអនុស្សាវរីយ៍
- កន្លែងហែលទឹកកម្សាន្តចាប់ពីខែធ្នូ ២០១៩ទៅ
តម្លៃសំបុត្រចូលរបស់សួនសត្វគឺ៖
- មនុស្សធំជនជាតិខ្មែរ តម្លៃ ១៥ដុល្លារ
- កូនក្មេងជនជាតិខ្មែរ កំពស់ ៩០ស.ម ដល់ ១២០ស.ម តម្លៃ ៨ដុល្លារ
- មនុស្សធំជនជាតិបរទេស តម្លៃ ២០ដុល្លារ
- កូនក្មេងជនជាតិបរទេស កំពស់ ៩០ស.ម ដល់ ១២០ស.ម តម្លៃ ១២ដុល្លារ
- ចំពោះកូនក្មេងក្រោមកំពស់ ៩០ស.ម គឺមិនគិតប្រាក់ទេ
នៅទីនេះ មានការបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ៈ៣០ព្រឹក រហូតដល់ ៥ល្ងាច។
សួនសត្វភ្នំពេញសាហ្វារីនេះ ស្ថិតនៅផ្លូវលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។