សួនសត្វភ្នំពេញសាហ្វារី - Phnom Penh Safari

សួនសត្វភ្នំពេញសាហ្វារី គឺជាសួនសត្វដែលបានផ្តល់នូវទីជម្រកដល់សត្វក្នុងស្រុក ក៏ដូចជាសត្វព្រៃជាច្រើនប្រភេទ ជាមួយកន្លែងរស់នៅធំទូលាយបែបធម្មជាតិ និងផ្តល់ចំណីអាហារយ៉ាងសំបូរបែប។​ វាមានចម្ងាយប្រមាណ ២១គីឡូម៉ែត្រពីវត្តភ្នំ ប្រមាណ ៣៥នាទី។

នៅសួនសត្វភ្នំពេញសាហ្វារី មានសកម្មភាពដូចជា៖

  • ការសម្តែងសត្វបក្សី ខ្លា ក្រពើ អ៊ូរ៉ង់អ៊ូតង់(ស្វា) និងការសម្តែងចំរុះ
  • ការដើរទស្សនាសត្វជាច្រើនប្រភេទ
  • ការជិះដំរីលេងកម្សាន្ត
  • ហាងអាហារ និងភេសជ្ជៈជាច្រើនកន្លែង
  • ហាងលក់វត្ថុអនុស្សាវរីយ៍
  • កន្លែងហែលទឹកកម្សាន្តចាប់ពីខែធ្នូ ២០១៩ទៅ

តម្លៃសំបុត្រចូលរបស់សួនសត្វគឺ៖

  • មនុស្សធំជនជាតិខ្មែរ តម្លៃ ១៥ដុល្លារ
  • កូនក្មេងជនជាតិខ្មែរ កំពស់ ៩០ស.ម ដល់ ១២០ស.ម តម្លៃ ៨ដុល្លារ
  • មនុស្សធំជនជាតិបរទេស តម្លៃ ២០ដុល្លារ
  • កូនក្មេងជនជាតិបរទេស កំពស់ ៩០ស.ម ដល់ ១២០ស.ម តម្លៃ ១២ដុល្លារ
  • ចំពោះកូនក្មេងក្រោមកំពស់ ៩០ស.ម គឺមិនគិតប្រាក់ទេ

នៅទីនេះ មានការបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ៈ៣០ព្រឹក​ រហូតដល់ ៥ល្ងាច។

សួនសត្វភ្នំពេញសាហ្វារីនេះ ស្ថិតនៅផ្លូវលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត