ក្តាតឡាតង់ KDARD LA TENTE ជាកន្លែងមួយចម្ងាយ ប្រមាណ ២០ គីឡូម៉ែត្រ ពី ខេត្តកំពត ប្រមាណ ២៥-៣០នាទី។ ក្តាតឡាតង់ ពុំមែនត្រឹមជារមណីយដ្ឋាន ឬជាកន្លែងកម្សាន្តនោះឡើយ លើសពីនេះ ក្តាតឡាតង់ គឺជាទីស្នាក់បែបបោះតង់ និងបឹងកាឡូនៅក្នុងពិភពធម្មជាតិ ក្បែរមាត់សមុទ្រ និងជើងភ្នំបូកគោ។ នៅក្នុងបរិវេណនៃក្តាតឡាតង់ ភ្ញៀវទេសចរស្នាក់នៅទីនោះ ក៏អាចបង្កើនភាពរីករាយដោយការបង្កើតកម្មវិធីផ្សេងៗដូចជា លេងវាយសី បាល់ទះបាល់ទាត់ ល្បែងប្រជាប្រិយ ល្បែងជាក្រុម និងការរាំលេងកំសាន្តផងដែរ។
គេងបោះតង់ ទទួលទានអាហារឆ្ងាញ់ៗក្នុងតម្លៃសមរម្យ សម្រាកលំហែកាយ គេងចងអង្រឹងស្រូបខ្យល់សមុទ្រ ជាមួយភាពស្ងប់ស្ងាត់បែបធម្មជាតិ ព្រមទាំងអង្គុយលើស្ពានដែលមើលឃើញកោះត្រល់ដែលមិនអាចបំភ្លេចបាន។ ស្នាក់នៅតង់តម្លៃ ១២ដុល្លារប៉ុណ្ណោះសម្រាប់តង់មួយគេងបាន ២នាក់ បន្ទប់បឹងកាឡូ ៣៥ដុល្លារ គេងបាន៤នាក់ និងផ្ទះកុងទីន័រតម្លៃ ៥០ដុល្លារ គេងបាន ៤នាក់។
ប្រសិនបើលោកអ្នកមិនមានបំណងស្នាក់នៅទីនៅះទេ លោកអ្នកគ្រាន់តែចំណាយប្រាក់បន្តិចបន្តួចប៉ុណ្ណោះ ក្នុងការចូលលេងកំសាន្ត ទទួលអារម្មណ៍ស្រស់ស្រាយពោរពេញដោយសមុទ្រ ភ្នំ ព្រៃឈើ មិនអាចបំភ្លេចបានដូចគ្នា។