បក្សីមេគង្គ រីសត៍ - Mekong Bird Resort គឺជាកន្លែងស្នាក់នៅក៏ដូចជាកន្លែងដើរលេងដែលអ្នកគ្រប់គ្នាគួរតែសាកល្បងទៅកម្សាន្ត។ វាមានចម្ងាយប្រមាណ២៩គីឡូម៉ែត្រពីខេត្តស្ទឹងត្រែង ធ្វើដំណើរប្រហែល៤៥នាទី។

រីសតមួយនេះ មានបឹងកាឡូម៉ាស៉ីនត្រជាក់ បន្ទប់គ្រែមួយ គ្រែពីរ បន្ទប់គ្រួសារ និងបោះតង់ជាប់ទន្លេ។

ក្រៅពីនេះ ក៏មានដូចជា៖

  • ម្ហូបជាច្រើនមុខ
  • ភេសជ្ជៈ
  • អាហារដ្ឋានធម្មជាតិ
  • ជិះទូកកាយ៉ាក
  • ទីកន្លែងរៀបចំកម្មវិធី
  • ម៉ាស្សា

មួយវិញទៀត បក្សីមេគង្គ រីសត៍ក៏មានកញ្ចប់កម្សាន្ត៤ផ្សេងទៀតសម្រាប់ការជិះទស្សនាទេសភាព និងការស្វែងយល់ពីទន្លេមេគង្គភាគខាងលើដោយក្តីរីករាយ និងស្មានមិនដល់៖

  1. កញ្ចប់ទី១ (ជិះទូកទៅលេងលើកោះ មើលព្រៃលិចទឹក សត្វស្លាប និងងូតទឹកឆ្នេរខ្សាច់)
    • ចម្ងាយ ២០គីឡូម៉ែត្រ
    • រយៈពេល ៣ម៉ោង
    • តម្លៃ ៣០ដុល្លារ សម្រាប់គ្នា៤នាក់
  2. កញ្ចប់ទី២ (ជិះទូកលេងតាមបណ្តោយទឹក ២ផ្លូវផ្សេងគ្នា មើលទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត និងសត្វស្លាបដ៏កម្រ)
    • ចម្ងាយ ២០គីឡូម៉ែត្រ
    • រយៈពេល ៣ម៉ោង
    • តម្លៃ ៤៥ដុល្លារ សម្រាប់គ្នា២នាក់
  3. កញ្ចប់ទី៣ (បោះតង់តាមកោះ និងជិះទូកកម្សាន្ត រួមជាមួយសកម្មភាពដុតភ្លើងគប់ពេលយប់ ដុតទៀន និងបង្ហោះគោម)
    • ចម្ងាយ ២០គីឡូម៉ែត្រ
    • តម្លៃ ៥៥​ដុល្លារ សម្រាប់គ្នា៤នាក់ (ដោយមិនគិតបញ្ចូលថ្លៃអាហារ)
  4. កញ្ចប់ទី៤ (ដំណើរទស្សនាទន្លេមេគង្គពេញមួយថ្ងៃ រួមទាំងអាហារ ផ្លែឈើ និងសំបុត្រទស្សនាផ្សោត & ទឹកធ្លាក់)
    • រយៈពេល ១០ម៉ោង
    • តម្លៃ ១០៥ដុល្លារ
  5. កញ្ចប់ទី៥ (អាហារពេលល្ងាចតាមឆ្នេរខ្សាច់ លើកាណូត និងរៀបតាមវេរ៉ងដាមាត់ទន្លេ)

ទេសភាពដ៏ស្រស់ស្អាតនៅរីសត និងទន្លេមេគង្គមួយនេះ រឹតតែពិសេសចាប់ពីចុងខែវិច្ឆិកា រហូតដល់ខែមិថុនា។

បក្សីមេគង្គ រីសត៍ - Mekong Bird Resortនេះ ស្ថិតនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត