ជ្រលងអូរកី - Okei Valley គឺជាកន្លែងលំហែថ្មីនៅជីផាត់ លក្ខណៈឯកជន និងប្រណិត នៅមាត់ទឹក។ បង្កើនភាពរ៉ូមែនទិច ភាពជិតស្និត ស្រស់ស្រូបជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ទេសភាពព្រៃភ្នំ ទឹកអូរតាមថ្ម គួរជាទីកម្សាន្ត។ វាមានចម្ងាយប្រមាណ៦៨គីឡូម៉ែត្រពីខេត្តកោះកុង ធ្វើដំណើរប្រហែល២ម៉ោង។
នៅទីនេះ មានដូចជា៖
- ផ្ទះលំហែជាប់មាត់អូរ បន្ទប់ទឹក អាងត្រាំទឹក (Private House)៖ មានបន្ទប់ទទួលភ្ញៀវ បន្ទប់គេង តុបាយ ផ្ទះបាយ បន្ទប់ទឹក អាងត្រាំទឹក និង សំណាញ់គេង។
- រានបោះតង់ (Outdoor Camping)
- រានជាប់មាត់ទឹក
ក្រៅពីនេះ ក៏មាន៖
- ផ្ទះបាយរួម
- រោងញុាំអាហារ
- កន្លែងបោះដុំដែក / បោះប៊ូ
- រោងបន្លែ ផ្លែឈើ
- ដើរព្រៃ ឡើងភ្នំមើលសត្វព្រៃ
- កន្លែងដុតភ្លើងគុប និង ជជែកកម្សាន្ត
រឹតតែពិសេស លោកអ្នកអាចកក់ទុកជាមុននូវសេវាកម្មបន្ថែម ដូចជា៖
- ជិះទូកកម្សាន្តតាមដងព្រែក មើលថ្ងៃលិច
- ជិះទូកចាក់បង្គារពេលរាត្រី
- ជិះទូកកាយាក
- ថ្មើរជើងឡើង ភ្នំ និង តំបន់ទេសចរណ៏ផ្សេង ក្នុងតំបន់ជីផាត
- ទស្សនាសួនសត្វ
- ជួលម៉ូតូ កង់ ជិះគោយន្ត
- មុជទឹកជ្រោះ.....
ក្នុងនោះផងដែរ ក្រោយអាហារថ្ងៃត្រង់ អង្គុយសម្រាកនៅផ្ទះលំហែអូរកី ក៏មានផ្តល់ជូន Afternoon tea & Cookie ដ៏ឈ្ងុយឆ្ងាញ់ទៀតផង។
ជ្រលងអូរកី - Okei Valleyនេះ ស្ថិតនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ពត៌មានទំនាក់ទំនង៖