ភ្នំឈ្ងោក គឺជាប្រាសាទបុរាណសាងសង់ពីឥដ្ឋសុទ្ធសាធមួយ ដែលស្ថិតនៅក្នុងរូងភ្នំ ខ្ពស់ពីដីយ៉ាងហោចណាស់ក៏ ៤០ម៉ែត្រដែរ។ វាមានតែមួយគត់នៅកម្ពុជាចម្ងាយ១២ គីឡូម៉ែត្រ ភាគខាងកើតខេត្តកំពត ប្រមាណ ២០នាទី ពោលគឺនៅតាមផ្លូវពីកំពតទៅកែប នៅខាងឆ្វេងដៃ នឹងមានស្លាកសញ្ញាបង្ហាញផ្លូវតាំងពីមាត់ច្រក រហូតដល់ ភ្នំជាហូរហែ។
ភ្ញៀវទេសចរណ៍ជាច្រើន បានរំលងកន្លែងដ៏ស្រស់ស្អាតបែបប្រវត្តិសាស្ត្រចំណាស់មួយនេះ។
វារឹតតែពិសេសសម្រាប់ អ្នកចូលចិត្តផ្សងព្រេង ពួកគេអាចធ្វើដំនើរតាមរូងភ្នំដើម្បីទៅដល់ប្រាសាទនោះ ដោយការនាំផ្លូវពីកុមារតូចៗបាន។ មិនត្រឹមតែមានប្រាសាទ យើងក៏អាចឡើងភ្នំមើលទេសភាពចំការដែលនៅខាងក្រោមបាន។ រូងភ្នំមាសភាពងងឹត នឹងតម្រូវអោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
ទៅតាមអ្នកដែលបានចូលទស្សនា បានអោយដឹងថា ភ្ញៀវជាតិ គឺអាចចូលបានដោយសេរី ឯភ្ញៀវបរទេស ប្រហែលជាតម្រូវអោយបង់ប្រាក់ចំនួនមួយដុល្លារ។
ភ្នំឈ្ងោកនេះ មានទីតាំងស្ថិតនៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។