ស្តាលីងរីជ រីហ្សត (ភ្នំកូនសត្វ)​ - Starling Ridge Planation Resort

ស្តាលីងរីជ រីហ្សត - ភ្នំកូនសត្វ គឺជារីហ្សត ក៏ដូចជារមណីយដ្ឋានមួយសម្រាប់ភ្ញៀវទេសចរប្រាថ្នាភាពស្ងប់ស្ងាត់ ដែលមានចម្ងាយប្រមាណ៥២ គីឡូម៉ែត្រពីខេត្តកំពត ប្រមាណ ១ម៉ោង។

នៅទីនោះ មានទេសភាពស្ងប់ស្ងាត់បែបជនបទ និងមានអាងហែលទឹកលើកំពូលភ្នំពណ៌ខៀវស្រងាត់អាចគយគន់ឆ្លុះជួរភ្នំកូនសត្វខាងឆ្វេងនិងស្ដាំ ព្រមទាំងជួរភ្នំវល្លិដ៏អន្លាយសន្លឹម។ ក្រោមសម្រស់ធម្មជាតិព្រៃភ្នំ ចម្ការដំណាំហូបផ្លែ ជាពិសេស ចម្ការម្រេចដ៏ល្បីល្បាញរបស់អ្នកស្រុកកំពត និងឧទ្យានជាតិកែប ព្រមទាំងជំនោរបោកបក់ដ៏ត្រជាក់ពីឈូងសមុទ្រថៃ លោកអ្នកអាចសម្រាកសម្រាន្ដក្នុងបរិស្ថានស្ងប់ស្ងាត់ប្រកបដោយផាសុកភាពបាត់អស់ទុក្ខកង្វល់ពីឱរ៉ា។

ក្រៅពីនោះ ក៏មានការផ្តល់សេវាកម្មដូចជា៖

  • ទទួលទានអាហារបែបខ្មែរ និងបញ្ចឹមប្រទេសដែលផ្ដោតសំខាន់លើផលិតផលម្រេចដ៏ល្បីល្បាញ ដូចជា មុខម្ហូបក្ដាមឆាម្រេចខ្មៅ ឡុកឡាក់សាច់គោម្រេចខ្ចី ឆាបង្គាម្រេចក្រហម មឹកឆាម្រេចខ្ចី និងមុខម្ហូបបរទេស
  • អាហារសម្រន់
  • ភេសជ្ជៈគ្រប់ប្រភេទ
  • ការស្នាក់នៅជាលក្ខណៈបឹងកាឡូ ផ្ទះខ្មែរ។

អាងហែលទឹកបន្តុបលើកំពូលភ្នំ សម្រាប់ភ្ញៀវស្នាក់ហែលកម្សាន្ដ ឬភ្ញៀវមកពីក្រៅចំណាយប្រាក់ប្រមាណ ៣ ដុល្លារ (ភ្ញៀវខ្មែរ៥ ដុល្លារ (ភ្ញៀវបរទេស)

ស្តាលីងរីជ រីហ្សត - ភ្នំកូនសត្វនេះ ស្ថិតនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្ដកំពត។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត